Welcome to the Kliko online store!

គោលការណ៏ឯកជនភាព

១. តើយើងប្រមូលព័ត៌មានអ្វីខ្លះ?

   យើងខ្ញុំប្រមូលព័ត៌មានលម្អិតពីលោកអ្នក នៅពេលដែលលោកអ្នកធ្វើការបញ្ជាទិញ្ ចុះឈ្មោះទទួលព្រឺត្រ្តព៌តមាន ឬបំពេញទម្រង់បែបបទរបស់យើងខ្ញុំ។ នៅពេលធ្វើការទិញ ឬចុះឈ្មោះនៅលើវែបសាយរបស់យើងខ្ញុំ លោកអ្នកនឹងត្រូវបានស្នើរសុំអោយផ្ដល់ឈ្មោះ អាសយដ្ឋានអុីមែល ឬព៌តមានលម្អិតអំពីបណ្ណឥណទានរបស់លោកអ្នក។ ប៉ុន្ដែលោកអ្នកក៏អាចចូលប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំដោយអនាមិកបានផងដែរ។

 

២. តើយើងខ្ញុំប្រើប្រាស់ព័ត៌មានរបស់លោកអ្នកដូចម្ដេច?

ព័ត៌មានដែលយើងច្ញុំប្រមូលពីអ្នក អាចប្រើប្រាស់ដើម្បីធ្វើអោយប្រសើរឡើងនូវសេវាកម្មអតិថិជន ដំណើរការប្រតិបត្តិការទូទាត់ និងគ្រប់គ្រងការប្រកួតប្រជែង ការប្រូម៉ូសិន ការស្ទង់មតិ ឬលក្ខណះផ្សេងៗនៅលើគេហទំព័រ។ ព័ត៌មានរបស់លោកអ្នក មិនថាជាព័តមានសាធារណៈ ឬឯកជនក្ដី គឺមិនត្រូវបានលក់ ដោះដូរ ផ្ទេរ ឬចែករំលែកជាមួយក្រុមហ៊ុនណាមួយទៀតដោយមិនមានការយល់ព្រមពីលោកអ្នកឡើយ លើកលែងតែប្រើប្រាស់សម្រាប់គោលបំណងច្បាស់លាស់ក្នុងការផ្ដល់ផលិតផល ឬសេវាកម្មដែលបានទិញរួចរាល់ដែលលោកអ្នកស្នើរសុំ។

 

៣. តើយើងខ្ញុំការពារសុវត្ថិភាពព័ត៌មានរបស់លោកអ្នកដូចម្ដេច?

យើងខ្ញុំអនុវត្តនូវវិធានការសន្ដិសុខជាច្រើន ដើម្បីធ្វើយ៉ាងណាការពារព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក នៅពេលលោកអ្នកដាក់បញ្ជាទិញ ឬបញ្ជូនព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់លោកអ្នក។ វែបសាយរបស់យើងខ្ញុំ គឺផ្សព្វផ្សាយនីលើសឺវើ  HTTPS ដែលមានសុវត្ថិភាព ជាមួយនឹងវិញ្ញាបនបត្រ SSL ដើម្បីធ្វើកូដនីយកម្មទិន្នន័យ។

 

4. តើយើងខ្ញុំប្រើប្រាស់ឃូឃីស៌ (Cookies) ដែរឬទេ?

ប្រាកដណាស់ យើងខ្ញុំអាចប្រើបរាស់ឃូឃីស៌។ ឃូឃីស៌គឺជាហ្វាលតូចៗដែលវែបសាយត៌ ឬអ្នកផ្ដល់សេវារបស់វែសាយត៌ផ្ទេរទៅក្នុងហាដដ្រាយកុំព្យូទ័ររបស់លោកអ្នក តាមរយះកម្មវិធីរុករកអុីនធឺណិត (Web Browser) (បរសិនបើលោកអ្នកអនុញ្ញាត) ដែលបានជួយអោយប្រព័ន្ធរបស់វែបសាយត៍ ឬរបស់អ្នកផ្ដល់សេវារបស់វែបសាយត៌ ស្គាល់កម្មវិធីរុករករបស់លោកអ្នក និងចងចាំព៍តមានមួយចំនួន។ យើងខ្ញុំប្រើប្រាស់ឃូឃីស៌ដើម្បីជាជំនួយនៅក្នញុងការចងចាំ និងដំណើរការទំនិញនៅក្នុងកន្រ្ដកទំនិញរបស់លោកអ្នក យល់ដឹង និងរក្សាទុកចំណង់ចំណូលចិត្តរបស់លោកអ្នកសម្រាប់ការចូលប្រើប្រាស់វែបសាយត៌នាពេលអនាគត និងតាមដានការផ្សព្វផ្សាយពាណិជ្ជកម្ម។ លោកអ្នកក៏អាចកំណត់កុំព្យូទ៍ររបសៈលោកអ្នកអោយផ្ដលៈដំណឹងដលៈលោកអ្នក រាល់ពេលដែរមានឃូឃីស៍ផ្ញើរទៅក្នុងកុំព្យូទ័ររបស់លោកអ្នកតាមការចង់បានរបស់លោកអ្នក ឬលោកអ្នកអាចជ្រើសរើសបិទឃូឃីស៍ទាំងអស់ក៏បាន តាមរយះការកំណត់នៅក្នុងកម្មរុករក (Browser) ្របស់លោកអ្នកផងដែរ។ ដូចគ្នាទៅវែបសាយត៍ភាគច្រើនដែរ បរសិនបើលោកអ្នកបិទឃូឃីស៍ សេវាកម្មមួយចំនួនរបស់យើងខ្ញុំអាចនឹហដំណើរការមិនបានត្រឹមត្រូវនោះទេ។

 

៥. តើយើងខ្ញុំចែករំលែកព័ត៌មានជាមួយភាគីខាងក្រៅដែរឬទេ?

យើងខ្ញុំមិនលក់ ធ្វើពាណិជ្ជកម្ម ឬផ្ទេរព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួន ទៅឱ្យភាគីខាងក្រៅនោះទេ។ ភាគីទាំងនេះមិនរួមបញ្ចូលភាគីទីបីដែលទុកចិត្ត្ ដែលជាអ្នកជួយយើងខ្ញុំអោយធ្វើប្រតិបត្តិការវែបសាយត៍ ប្រកបអាជីវកម្ម ឬបម្រើសេវាដល់លោកអ្នក ដរាបណាភាគីទាំងនោះយល់ព្រមរក្សាព៌តមាននេះជាការសម្ងាត់។ យើងខ្ញុំក៏អាចបញ្ចេញព៌តមានរបស់លោកអ្នកផងដែរ នៅពេលដែលយើងខ្ញុំជឿជាក់ថាវាមានការចាំបាច់ដើម្បីអោយអនុលោមតាមច្បាប់ ពង្រឹងការអនុវត្តកោលការណ៍វែបសាយត៍របស់យើងខ្ញុំ ឬការពារសិទ្ធិ ទ្រព្យសម្បត្តិ ឬសុវត្ថិភាពរបសៈយើងខ្ញុំ ឬរបស់បុគ្គលផ្សេងៗទៀត។ ប៉ុន្ដែព៍តមានកំណត់អត្តសញ្ញាណមិនមែនផ្ទាល់ខ្លួនរបស់អ្នកខូលទស្សនាវែបសាយត៍ អាចនឹងត្រូវផ្ដល់ជូនទៅភាគីផ្សេងទៀតសម្រាប់ការធ្វើទីផ្សារ ការផ្សាយពាណិជ្ជកម្ម ឬការប្រើប្រាស់ផ្សេងៗទៀត។

 

៦. តំណរភ្ជាប់របស់ភាគីទីបី

តាមឆន្ទានុសិទ្ធិរបស់យើងខ្ញុំ យើងខ្ញុំអាចនឹងរួមបញ្ញូល ឬផ្ដល់ផលិតផល ឬសេវាកម្មភាគីទីបីនៅលើវែបសាយត៍របស់យើងខ្ញុំម្ដងម្កាលប៉ុណ្ណោះ។ វែបសាយត៍របស់ភាគីទីបីទាំងនេះ មានគោលការណ៌ឯកជនភាពឯករាជ្យពីគ្នា។ ដូច្នេះយើងមិនមានទំនួលខុសត្រូវ ឬទទួលបន្ទុកលើមាតិកា និងសកម្មភាពរបស់វែបសាយត៍ដែលបានតភ្ជាប់ទាំងនេះនោះទេ។ ទោះជាយ៉ាងណាក៏ដោយ យើងមានគោលបំណងការពារសុចរិតភាពនៃវែបសាយត៍របស់យើងខ្ញុំ និងស្វាគមន៍ចំពោះមតិត្រលប់អំពីវែបសាយត៍ទាំងនេះ។ យើងនឹងមិនចែកចាយព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកទៅឱ្យភាគីខាងក្រៅដោយមិនមានការយល់ព្រមពីលោកអ្នកឡើយ។ អ្នកប្រើប្រាស់ទាំងអស់នៃវែបសាយត៍របស់យើងខ្ញុំសុទ្ធតែអាចផ្លាស់ប្ដូរព័ត៌មានរបស់ពួកគេនៅពេលណាក៏បាន ដោយគ្រាន់តែចុះឈ្មោះចូលទៅក្នុងគណនីរបស់ពួកគេ។ វែបសាយត៍ ផលិតផល និងសេវារបស់យើងខ្ញុំ គឺសុទ្ធតែកំណត់គោលដៅលើអ្នកដែលមានអាយុយ៉ាងតិច 13 ឆ្នាំឡើងទៅ។

 

៧. សំណើសុំលុបទិន្នន័យរបស់លោកអ្នក


លោកអ្នកអាចធ្វើការស្នើសុំមកកាន់យើងខ្ញុំ ដើម្បីលុប ឬដកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកចេញបាន ដោយផ្ញើអ៊ីមែលមកកាន់យើងខ្ញុំតាមរយៈ email@kliko.store និងផ្ដល់លេខ ID គណនីរបស់លោកអ្នកដើម្បីធ្វើការលុបទិន្នន័យ។ លោកអ្នកត្រូវធ្វើយ៉ាងណាប្រាកដថាលោកអ្នកបានលុបគណនី ឬបណ្ណធនាគារពីគណនីរបស់លោកអ្នក មុនពេលផ្ញើអ៊ីមែលមកកាន់យើងខ្ញុំដើម្បីលុបគណនីរបស់លោកអ្នក។

 

៨. ការផ្លាស់ប្ដូរលើគោលការណ៍ឯកជនភាពរបស់យើងខ្ញុំ


ប្រសិនបើយើងខ្ញុំសម្រេចចិត្តធ្វើបច្ចុប្បន្នភាពគោលការណ៍ឯកជនភាពរបស់យើងខ្ញុំ យើងខ្ញុំនឹងផ្សព្វផ្សាយការផ្លាស់ប្ដូរទាំងនោះនៅលើគេហទំព័រនេះ។គោលការណ៍នេះបានកែប្រែលើកចុងក្រោយនៅខែកក្កដា ឆ្នាំ2024។

 

៩. ទំនាក់ទំនងមកយើងខ្ញុំ


ប្រសិនបើលោកអ្នកមានចម្ងល់ណាមួយពាក់ព័ន្ធនឹងគោលការណ៍ឯកជនភាពនេះ លោកអ្នកអាចទាក់ទងមកកាន់យើងខ្ញុំបានដោយប្រើប្រាស់ព័ត៌មានដូចខាងក្រោម៖
Kliko | Online Tekh Store Service រាជធានីភ្នំពេញ ប្រទេសកម្ពុជា
ទូរសព្ទ៖ 070 555 175 | អ៊ីមែល៖ email@kliko.store | https://kliko.store/